ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាវិភាគទានជូនដល់ក្រុមការងារយុវជន ស.ស.យ.ក ដើម្បីរួមចំណែកលើកស្ទួយបុព្វហេតុការពារជាតិមាតុភូមិ
នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅរង្វង់មូលមាឃ ភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមវិភាគទានថវិកាចំនួន៣០០.០០០៛ (សាមសិបមុឺនរៀល) ដល់ក្រុមការងារយុវជន ស.ស.យ.ក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ក្នុងការរួមចំណែកលើកស្ទួយបុព្វហេតុការពារជាតិមាតុភូមិ ជាពិសេសវីរកងទ័ពកម្លាំងប្រដាប់អាវុធជួរមុខ និងជនភៀសសឹក។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន